ចាក់សោ Drive ក្នុង Computer របស់យើងដោយមិនចាំ បាច់ប្រើកម្មវិធី
ជាទូទៅ ការចាក់សោ Drive ក្នុង Computer គឺយើងតែងតែប្រើប្រាស់កម្មវិធីដើម្បីជំនួយ។ ប៉ុន្តែថ្ងៃនេះ ខ្ញុំនឹងលើកយកនូវវិធីថ្មីមួយ ដែលអាចចាក់សោ Drive Computer របស់អ្នកកុំឱ្យអ្នកដទៃបើកបាន ដោយមិនចាំបាច់ប្រើប្រាស់កម្មវិធីជំនួយទៀតឡើយ។ សូមធ្វើតាមការណែនាំខាងក្រោម៖មុនដំបូង យើងត្រូវចុច Start + R ដើម្បីបើក Run
បន្ទាប់មកវាយពាក្យ gpedit.msc រួចចុច Enter
បន្ទាប់មកយើងត្រូវចូលទៅក្នុង User Configuration > Administrative Templates > Windows Components > Windows Explorer > Prevent access to drives from My Computer
យើងត្រូវជ្រើសរើសយកពាក្យ Enabled ត្រង់កន្លែង Pick one of the following combinations គឺសម្រាប់រើសនូវ Drive ដែលយើងចង់ចាក់សោ ពេលដែលយើងជ្រើសរើស
ចប់សព្វគ្រប់ហើយ សូមចុច OK
ពេលនោះ Drive របស់យើងបានចាកសោរួចរាល់ហើយ នៅពេលដែលយើងចុចបើកវា នោះវានឹងចេញដូចផ្ទាំងខាងក្រោម៖
0 comments:
Post a Comment